ស្លាប់ ៥នាក់ ​និង​របួស ១៣នាក់​ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី១១ មិថុនា

0

ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស ​៥​នាក់ ​(​ស្រី​ម្នាក់​)​ បាន​ស្លាប់ របួសធ្ងន់ ​៩​នាក់​ (​ស្រី​៣​នាក់​) និង​របួសស្រាល​៤​នាក់ ​(​ស្រី​ម្នាក់​) ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូទាំងប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១១ មិថុនា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៨​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១០​លើក ៕