ភ្នំពេញ៖ ជនសង្ស័យចំនួន ៣១នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេសនៅថ្ងៃទី១១ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៣នាក់ និងប្រើប្រាស់ ៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(ice) = ៥៧,២៤ក្រាម និង១៨កញ្ចប់តូច ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៣៤ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២នាក់ ឃាត់ ៥នាក់ ចាប់យកIce ១,៨២ក្រាម។ ៣/បាតដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៤/កំពង់ចាម៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៥/កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ១១,៣៦ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧កញ្ចប់តូច។ ៧/ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៨/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤១,០៧ក្រាម។ ៩/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣២ក្រាម។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។ ២/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៣ក្រាម ៕