ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ញើរសារក្រើនរំលឹកជាថ្មី ដល់កងទ័ព សិស្សនិស្សិត ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងសិក្សា នៅតាមបណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា បានសរសេរយ៉ាងដូច្នេះថា «អត្រាចម្លង នៃមេរោគកូវីដ-១៩ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក ដូចនេះសូមក្មួយៗកងទ័ព សិស្សនិស្សិត ដែល កំពុងបំពេញបេសកកម្ម រក្សាសន្តិភាព និងសិក្សា នៅតាមបណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្ន និងថែទាំសុខភាព អនាម័យឱ្យបានល្អ ព្រមទាំងអនុវត្តនូវ វិធានការការពារឱ្យបានខ្ជាប់ខ្ជួន» ៕