ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៧នាក់ (ស្រី ០នាក់)បានស្លាប់ និងរបួសធ្ងន់ ១៣នាក់ (ស្រី ៧នាក់) របួសស្រាល ១៣នាក់ (ស្រី ៥នាក់) នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕