ថ្ងៃ១០ មិថុនា ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ៣១ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៧៧​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៧៧​នាក់​ (​ស្រី​៥​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន ​៣១​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១០ មិថុនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​៧៧​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៥២​នាក់ និង​ប្រើប្រាស់ ២៥​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១០ ខែមិថុនា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២២៦៧,៦៤​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​(wy)=៦,៥១​ក្រាម​, កេ​តា​មីន​=៥០៩៤,៥១​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​=២៧,៧៥​ក្រាម និង​ហេ​រ៉ូ​អ៊ី​ន​=០,៣១​ក្រាម ។​

+លទ្ធផល​ខាងលើ ១៥​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ១៣​អង្គភាព​៖ ១/មន្ទីរ​៖ ជួញដូរ ៣​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ២១៧៦,៣៧​ក្រាម កេ​តា​មីន ៥០៩៤,៥១​ក្រាម អ៊ិ​ច​ស្តា​ស៊ី ២៧,៧៥​ក្រាម និង​ហេ​រ៉ូ​អ៊ី​ន ០,៣១​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​ ៣/បាត​ដំបង​៖ ជួញដូរ ៥​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១៨,៦១​ក្រាម​។​ ៤/កំពង់ចាម​៖ ជួញដូរ ២​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ៣៣,៤៥​ក្រាម​។​ ៥/កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២,៨៤​ក្រាម​។​ ៦/កំពង់ធំ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់​។​ ៧/កណ្ដាល​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,០៦​ក្រាម​។​ ៨/ព្រៃវែង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់​។ ៩/រតនគិរី ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ១០/សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១១​នាក់ ចាប់យក​Ice ០,២០​ក្រាម​។​ ១១/ស្ទឹងត្រែង​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ២១,៩៤​ក្រាម​។​ ១២/ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៥០​ក្រាម​។​ ១៣/រាជធានី​ភ្នំពេញ​៖ ជួញដូរ ៣​ករណី ឃាត់ ៧​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១៥​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ ៣​អង្គភាព​៖ ១/បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Wy ៦,៥១​ក្រាម​។​ ២/ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ២៣,៦៧​ក្រាម​។​ ៣/រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច ៕