ព្រៃផ្សៃណាស់៖ ម្ចាស់ហាងធារ៉ា ប្រើហិង្សាគប់ចានលើកូនឈ្នួល បណ្ដាលឲ្យដួល រួចវ៉ៃទាត់ធាក់ថែមទៀត (Video)

0

ភ្នំពេញ៖ ឃ្លិបវីដេអូមួយ ដែលមានរយៈពេលជាង ៣នាទី ត្រូវបានចែកលើបណ្ដាញ សង្គមហ្វេសប៊ុក ដែលបង្ហាញទង្វើអគតិរបស់ម្ចាស់ហាងធារ៉ា បានប្រើហិង្សាគប់ចាន ទៅលើកូនឈ្នួល បណ្តាលឲ្យដួលនឹងដី រួចវ៉ៃទាត់ធាក់យ៉ាងឃោឃៅ បន្ថែមទៀត ។

ទង្វើដ៏ឃោឃៅព្រៃផ្សៃ របស់ម្ចាស់ហាងធារ៉ា បានកើតឡើង នៅទីតាំងហាងផ្ទាល់តែម្ដង ដែលស្ថិតនៅផ្លូវ១០៨ កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈដ្ឋានជាច្រើន លើកឡើងថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវឃាត់ខ្លួនបុគ្គលរូបនេះ មកចាត់ការតាមផ្លូវច្បាប់ ឲ្យឆាប់ជាទីបំផុត ព្រោះទង្វើបែបនេះ បានធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម និងជាគំរូដ៏អាក្រក់ ។

សូមទស្សនាវីដេអូសកម្មភាព ដែលម្ចាស់ហាងធារ៉ា ប្រើហិង្សាគប់ចាន លើកូនឈ្នួល៖