ឆ្ងល់អ្វីទាក់ទងទឹកដី ពូជសាសន៍ និងវប្បធម៌ខ្មែរកម្ពុជាក្រោម សូមដាក់សំណួរតាមនេះ…….

0

ភ្នំពេញ៖ លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានប្រាប់ទៅកាន់បងប្អូនរួមឈាមខ្មែរទាំងអស់ ដែលមានចម្ងល់និងបានដាក់ ជាសំនួរសួរតាម បណ្តាញសង្គម(ហ្វេសប៊ុក) អំពីទឹកដី ពូជសាសន៍ និងវប្បធម៌ខ្មែរកម្ពុជាក្រោម ក្នុងទំព័រនិងបណ្តាញសង្គមខ្មែរក្រោម កន្លងមកនោះថាលោក នឹងឆ្លើយបំភ្លឺនៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ចាប់ពីម៉ោង៦ ដល់ម៉ោង៧ល្ងាចតាម ហ្វេសប៊ុករបស់លោកក៏បាន តាមទំព័រ និងបណ្តាញសង្គមនានា របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោមក៏បាន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះលោក ថាច់ សេដ្ឋាបានបញ្ជាក់ថា” ខ្ញុំព្រះករុណាខ្ញុំថាច់ សេដ្ឋា សូមព្រះអនុញ្ញាតនិងអនុញ្ញាតប្រគេន និងជម្រាបជូនព្រះករុណា ព្រះគុណម្ចាស់ គ្រប់ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ ព្រះមេត្តានិងមេត្តាជ្រាបថា នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ចាប់ពីម៉ោង៦ដល់ម៉ោង៧ល្ងាច ខ្ញុំព្រះករុណាខ្ញុំ នឹងឆ្លើយរាល់សំនួររបស់ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមខ្មែរទាំងអស់ ដែលមានចម្ងល់និងបានដាក់ ជាសំនួរសួរ តាមបណ្តាញសង្គម(ហ្វេសប៊ុក) អំពីទឹកដី ពូជសាសន៍ និងវប្បធម៌ខ្មែរកម្ពុជាក្រោម ក្នុងទំព័រនិងបណ្តាញសង្គមខ្មែរ ក្រោមកន្លងមក។

ជាមួយគ្នានេះដែរ យើងក៏ឆ្លើយតប និងទំព័របណ្តាញសង្គម របស់យួន ដែលបានផ្សព្វផ្សាយបំផ្លឹស អំពីប្រវត្តិសាស្រ្តពិត នៃទឹកដីខ្មែរកម្ពុជាក្រោម ផងដែរ។  សេចក្តីដូចបានប្រគេននិងជូនជាដំណឹង ខាងលើ បើព្រះករុណាព្រះគុណម្ចាស់ និងបងប្អូនរួមឈាម មានចម្ងល់អ្វីបន្ថែម សូមព្រះមេត្តានិងមេត្តាផ្ញើសំនួរមកយើងខ្ញុំតាម ហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំក៏បាន តាមទំព័រ និងបណ្តាញសង្គមនានារបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោមក៏បាន។

យើងខ្ញុំរីករាយស្វាគមន៍ នឹងឆ្លើយតបដែលអាចឆ្លើយ បានតាមការគួរ។ ដោយសេចក្តីគោរព ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំព្រះករុណាខ្ញុំ។ សូមអរព្រះគុណនិងអរគុណ!”៕