ភ្នំពេញ៖ កញ្ញា មាស សុខសោភា តារាចម្រៀងសំនៀងផ្អែម នៅប្រទេសកម្ពុជា បានចាកចេញពីផលិតកម្ម Town ក្រោយពីកញ្ញាច្រៀងឲ្យផលិតកម្មនេះ រយៈពេល ៩ឆ្នាំ។ ទោះបីយ៉ាងណាក៏ដោយកញ្ញា មិនបានបញ្ជាក់អំពី មូលហេតុនៃការចាកចេញ ពីផលិតកម្ម Town។
កញ្ញា មាស សុខសោភា បានសរសេរសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមិថុនា ឆាំ២០២០ ថា «ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំ ត្រូវចាក ចេញពីផលិតកម្ម Town។ អរគុណដល់ បងប្រុស បងស្រី ដែលបានមើលថែប្អូន រយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អ របស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូង របស់ប្អូនជានិច្ច»។
កញ្ញា ក៏បានថ្លែងអរគុណ ដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ ឱកាសដល់ កញ្ញា នាពេលកន្លងមក ទន្ទឹមនឹងនេះ កញ្ញាក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការ ផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ ៕






