ឃាតកលាក់មុខ ឆក់យកជីវិតស្រ្តីម្នាក់ យ៉ាងអាណោចអាធម

0

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលជនរងគ្រោះ កំពុងប្រមូលសំរាមដុត ក្នុងទីធ្លាផ្ទះរបស់គាត់ ។ ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ នេះបើយោងតាមហ្វេសប៊ុក អាជ្ញាធរមីន ។

ជនរងគ្រោះឈ្មោះ ឆាយ ស៊ីណាត ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះបានស្លាប់ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ៕