ភ្នំពេញ៖ ក្រសួងសួងធនធានទឹកនិងឧត្តុនិយ័ម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសណែនាំ អោយប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ។
សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០២០ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាកំពុងទទួលខ្យល់មូសុង និរតីកម្រិតបង្គរ ។ តែដល់នៅថ្ងៃទី ១២- ១៦ នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយ កាត់ពីភាគខាងត្បូងប្រទេសឡាវ ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១- បណ្ដាខេធ្នូនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គរ និងចាប់ពី ថ្ងៃទី ១២-១៦ ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ។
២- បណ្ដាខេត្តនៅតំបន់ថ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានរឿងពីខ្សោយទៅបង្គរ ។
៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងតិចទៅបង្គរ ក្នុងនោះ មានផ្នែកខ្លះ នឹងអាចមាន ភ្លៀងធ្លាក់ច្រើន ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបាន ជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕