រាជរដ្ឋាភិបាល លើកលែងការបង់កម្រៃ បន្ដអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានជូនដំណឹងស្ដីពី ការអនុវវិធាន ការបន្ថែមរបស់រាជរដ្ឋាភិបាល លើកការលើកលែងការបង់កម្រៃបន្ដ អាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេច្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ចុះនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដោយអនុវត្តតាម សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបន្ថែមសំដៅ ជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺក្អឹង-១៩ និងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ (ជុំទី៤ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០) ក្រសួងទេសចរណ៍សូមជូនដំណឹង ដល់សមាគម ឧស្សាហកម្មទេសចរណ៍ ម្ចាស់អាជីវកម្មទេស ចរណ៍ គ្រប់ប្រភេទ មេត្តាជ្រាបថា ៖

ទី១-ការលើកលែងបង់កម្រៃបន្ដអាជ្ញាបណ្ណទេស ចរណ៍ គ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលស្ថិត ក្នុងសុពលភាព ហើយអាជីវកម្មទេសចរណ៍ គ្រប់ប្រភេទនៅតែមានកាតព្វកិច្ចដាក់ពាក្យ ស្នើសុំបន្ដអាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេស ចរណ៍ ឬរដ្ឋបាល រាជធានី-ខេត្ត ជាដើម ក្នុងអំឡុងពេលនៃការលើកលែងនេះ។

ទី២-រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់គ្រងប្រភេទ ចំពោះអាជីវកម្មទេសចរណ៍ ដែលដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ថ្មី ឬបន្ដក្នុងឆ្នាំ២០២០ និងស្នើសុំអាជ្ញាបណ្ណ ទេសចរណ៍ថ្មី សម្រាប់ឆ្នាំ២០២១។

ទី៣-រក្សាការបង់កម្រៃសេវាសធារណៈចំពោះការស្នើសុំ ចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ គ្រប់ប្រភេទ។

ទី៤-រក្សាការអនុវត្តការពិន័យអន្ដរការណ៍ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ ដែលហួសសុ ពលភាពអាជ្ញាបណ្ណទេសចរណ៍។

និងទី៥-ការលើកលែងការបង់កម្រៃបន្ដអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕