សាលារាជធានីភ្នំពេញ ព្រមានបញ្ចេញឈ្មោះ អ្នកមិនទាន់បានបង់ថ្លៃ សេវាប្រមូលសំរាមជាសាធារណៈ

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីម្ដងទៀត បានព្រមានទៅ​កាន់ ប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឱ្យទូទាត់បំណុលជាបន្ទាន់ បើមិនដូច្នេះទេនឹងបញ្ចេញបញ្ជី ឈ្មោះអ្នកទាំងនោះ ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និង ស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវា ជ្រាបថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ប្រមូលសំរាម និងសំណល់រឹង ទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបាន បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីពី ការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល មានបង ប្អូនប្រជាពលរដ្ឋ ជាច្រើន បានរួសរាន់មកបំពេញ កាតព្វកិច្ចបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង រហូតដល់ខែឧសភា ឆ្នាំ២០២០ រួចរាល់ហើយ តាមមធ្យោបាយ ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារ ACLEDA, ABA, WING, AMK WB Finance, Prino Bark, nun ymumninig ngom eMONEY, Lyhour Welluy, Pi Pay, aDara Pay1 üig fistensuaysmnnwogsne មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់នៅឡើយ។

ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានីនឹងចេញលិខិតអញ្ជើញ រំលឹកជាថ្មីម្តងទៀត ឱ្យទូទាត់បំណុល រួមនឹងអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

១- បញ្ចេញបញ្ជី ឈ្មោះអ្នកមិនទាន់បានបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹងជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

២- កត់ត្រា ជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន
៣- អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព៕