ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានតែងតាំងដំឡើងឋានៈ ពីអនុប្រធានជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល។
យោងតាមសេចក្តីកំណត់លេខ ២០៦ សស.គក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ៖
– សំណូមពរការងារ និងសមត្ថភាពមន្ត្រីគណបក្ស
– សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល
– មតិរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចៈ
ប្រការ១ : តែងតាំងដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ពីអនុប្រធានជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល។
ប្រការ២ – ខុទ្ទកាល័យ គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងលោក ហ៊ុន ម៉ាណែត ត្រូវប្រតិបត្តិ តាមសេចក្តីសម្រេចនេះ ។