ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៧នាក់ (ស្រី4នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៧៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៧១នាក់ និងប្រើប្រាស់ ៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែមិថុនា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ២៥០១,៤៣ក្រាម និង៨៣កញ្ចប់តូច
-កេតាមីន = ១,៧១ក្រាម។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០៦៩,៨២ក្រាម និងកេតាមីន ១,៧១ក្រាម។ ២/បាតដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២២,៦២ក្រាម។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៧៧ក្រាម។ ៤/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ៣០,៥៣ក្រាម។ ៦/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៦០ក្រាម។ ៧/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។ ៨/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦៧កញ្ចប់តូច។
-អាវុធហត្ថ ៦អង្គភាព៖ ១/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៨ក្រាម។ ២/កំពង់ឆ្នាំង៖ ជួញដូរ ៣ករណី ឃាត់ ១៣នាក់ ចាប់យកIce ១២៦,៣៤ក្រាម។ ៣/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,១៦ក្រាម។ ៤/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៨,០ក្រាម។ ៥/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៣,៧៧ក្រាម។ ៦/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២០៧,៧៤ក្រាម និង៥កញ្ចប់តូច៕