ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៦នាក់ (ស្រី ២នាក់) បានស្លាប់ និងរបួសធ្ងន់ ៨នាក់ របួសស្រាល ២នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារប៉ះទង្គិចចំនួន ១១លើក ។
សូមរំលឹកថា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែមិថុនា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ៣២នាក់ និងរបួស ៩១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៨លើក ក្នុងនោះបណ្តាលឲ្យ មានអ្នកស្លាប់ ៣២នាក់ របួសធ្ងន់ ៥៥នាក់ និងរបួសស្រាល ៣៦នាក់ មូលហេតុបណ្តាល មកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង ៕