១សប្ដាហ៍ នគរបាលចរាចរណ៍ ផាកពិន័យយានយន្ត ល្មើសច្បាប់ជាង ៨ពាន់គ្រឿង

0

ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នគរបាលបានឃាត់ យានយន្តល្មើសច្បាប់ ចំនួន ៨.៥៥២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦.៥៧៣ គ្រឿង ដើម្បីពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

តាមរបាយការណ៍ ពី នាយកដ្ឋាន នគរ បាលច រាច រណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថា ដោយឡែកនៅ ថ្ងៃទី៧7 មិថុនា ការ រឹតបន្ដឹង ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស ចំនួន ១.៣១៧គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ១.០០៥គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ នៅ ទូទាំងប្រទេស ។

របាយការណ៍ ដដែល បាន វាយតម្លៃថា រយៈពេល ៧ ថ្ងៃ នៃ ខែមិថុនា នេះ ឃើញថា ការ អនុវត្តតាម អនុក្រឹត្យ ថ្មី ក្នុងការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អប្រសើរ ទទួលបាន ការគាំទ្រ ពិសេស អ្នកប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អប្រសើរ ៕