​ស្លាប់​ ៨នាក់ និង​របួស ១៤​នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី៥មិថុនា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ ៨​នាក់ ​(​ស្រី​២​នាក់​) បាន​ស្លាប់ និង​របួសធ្ងន់ ​៧​នាក់ របួសស្រាល​ ៧​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង ​នៅ​ទូទាំងប្រទេស​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៥ មិថុនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន ​២២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១១​លើក ៕