ភ្នំពេញ៖ ជនសង្ស័យចំនួន ៨២នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន៤៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៨២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥០នាក់ និងប្រើប្រាស់ ៣២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(ice) = ៣៦,០៧ក្រាមក្រាម និង៦៤កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=០,៣៤ក្រាម
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៧ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ២,៥១ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១,១៩ក្រាម។ ៣/បាតដំបង៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៧៧ក្រាម និងWy ០,៣៤ក្រាម។ ៤/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៧ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៨២ក្រាម។ ៧/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៦,០ក្រាម។ ៨/ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។ ៩/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១កញ្ចប់តូច។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១២នាក់ ចាប់យកIce ៦កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៩៤ក្រាម។ ២/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,០៧ក្រាម។ ៣/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៩កញ្ចប់តូច ៕