ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំនៅវៀតណាម បានជូនដំណឹងថា វៀតណាមសម្រេច អនុញ្ញាតឲ្យនិស្សិតសិក្ខាកាមយោធា និងសិក្ខាកាមនគរបាលកម្ពុជា ជិត ៥០០នាក់ ចូលតាមច្រកព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង)-ម៉ុកបាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ។
ស្ថានទូតបញ្ជាក់ថា ពេលមកដល់វៀតណាម និស្សិត សិក្ខាកាមកម្ពុជាទាំងអស់ នឹងត្រូវដាក់ដាច់ដោយឡែក ១៤ថ្ងៃ ទៅតាមការរៀបចំ របស់អាជ្ញាធរខេត្តតៃនិញ ។
