ភ្នំពេញ៖ ក្រសួកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះបានឱ្យដឹងថា ប្រទេសចិនបានឈរលំដាប់ទី១ ក្នុងការទិញអង្ករពីកម្ពុជា រយៈពេល៥ខែ សរុបចំនួន ៣៥៦ ០៩៧តោន ក្នុងនោះចិនចំនួន(១៣៦ ៨២៥តោន)។
យោងតាមសសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួកសិកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្គរ បរិមាណចំនួន ៥៥ ៨៤៥តោន មានការកើនឡើងចំនួន ១៩ ៥៣៦តោន (+៥ ៣.៣៨ %) ច្រើនជាងបរិមាណនាំចេញក្នុង ខែឧសភាឆ្នាំ២០១៩ ដែលមានចំនួន ៣៦ ៤០៩តោន។
ក្នុងនោះរយៈ ពេល៥ខែ កម្ពុជានាំចេញអង្គរបានចំនួន ៣៥៦ ០៩៧តោន និងបាននាំចេញទៅកាន់ទិសដៅចំនួន ៥៤ប្រទេស ក្នុងនោះមាន៖
ប្រទេសចិនឈរលំដាប់ទី ១ (១៣៦ ៨២៥តោន)
ប្រទេសបារាំងឈរលំដាប់ទី ២ (៤៥ ២៦៧តោន)
ប្រទេសម៉ាឡេស៊ី ឈរលំដាប់ទី៣(១៧ ៦៧៣តោន )
ប្រទេស ណេដំឡែនឈរលំដាប់ទី៤ (១៤ ៦៦៦តោន)
ប្រទេស វៀតណាមឈរលំដាប់ទី ៥ (១២៧ ០០តោន) )
ប្រទេស អង់គ្លេសឈរលំដាប់ទី៦ ( ៩ ៧១៤តោន)
ប្រទេសប៉ូឡូញឈរលំដាប់ទី៧ (៨ ៩៨៧តោន )
ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ ) (៧ ៨៦៤តោន)
ប្រទេសប៊ែលហ្សិក ឈរលំដាប់ទី៩ (៧ ៣៨៨តោន)
និងប្រទេសប៊្រុយណេលំដាប់ទិ១០ (៧ ៣៥០តោន) ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញ អង្ករមានចំនួន ៦៥ក្រុមហ៊ុន៕