គួរស្វែងយល់ ពីផ្លាកសញ្ញាបំរាមទាំងនេះ បេីមិនចង់មានទុក្ខដោយសារវា

0

ភ្នំពេញ៖ ក្រសួងសាធារណៈការនិងជញ្ជួ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញអំពី ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុស ពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត។

ផ្លាកសញ្ញាបំរាមទាំងនោះរួមមាន៖

១.ហាមបត់ឆ្វេង៖ សញ្ញានេះ ហាមយានជំនិះគ្រប់ប្រភេទបត់ឆ្វេង

២.ហាមបត់ស្ដាំ៖ សញ្ញានេះ ហាមយានជំនិះគ្រប់ប្រភេទបត់ស្ដាំ

៣.ហាមបត់ត្រឡប់ក្រោយ៖ សញ្ញានេះ ហាមយានជំនិះគ្រប់ប្រភេទ បត់ត្រឡប់ក្រោយ ៕