ផ្លែស្វាយកម្ពុជា ៥០ម៉ឺនតោន អាចនឹងនាំចេញ ទៅកាន់ទីផ្សារចិន ជារៀងរាល់ឆ្នាំ

0

ភ្នំពេញ៖ ផ្លែស្វាយក្នុងប្រទេសកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗនេះ ខណៈដែលផ្លែស្វាយមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ ទីផ្សារចិនជារៀងរាល់ឆ្នាំ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ មិថុនានេះ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារមួយថា «ផ្លែស្វាយក្នុងប្រទេសកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលបន្តិចទៀតនេះ ។ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរ ពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលអាចត្រូវ បានអនុញ្ញាតនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារ ប្រទេសចិនជារៀងរាល់ឆ្នាំ។ នឹងអាចជំរុញការអភិវឌ្ឍវិស័យ ផលិតផលកសិកម្មក្នុង ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ» ៕