ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៦នាក់ (ស្រីម្នាក់) បានស្លាប់ និងរបួសធ្ងន់ ១៥នាក់ (ស្រី៣នាក់) របួសស្រាល៦នាក់ (ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ មិថុនា បញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៧នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៩លើក ៕