ទូតខ្មែរប្រាប់ពលរដ្ឋ ឲ្យប្រយ័ត្នខ្លួន ពីបាតុកម្មតវ៉ានៅអាមេរិក

0

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់ដែលកំពុងរស់នៅ និងស្នាក់នៅ/សិក្សានៅសហរដ្ឋអាមេរិក សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះស្ថានការណ៍ដែលកំពុងច្របូកច្របល់ និងហានិភ័យដែលអាចកើតមានពីបាតុកម្មតវ៉ាកំពុងរីករាលដាល នឹងកាន់តែមានភាពហិង្សា នៅតាមបណ្ដាទីក្រុងនានា នៅសហរដ្ឋអាមេរិក។

សូមរំលឹកថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋអាមេរិកកាំង ជាង៤០ទីក្រុងបានផ្ទុះការធ្វើបាតុកម្ម ក្រោយពីការស្លាប់ លោក Floyd មានវ័យ៤៦ឆ្នាំ ជាបុរសស្បែកខ្មៅ ដែរត្រូវបានមន្ត្រីប៉ូលិស ដែលមានស្បែកស បានចាប់ខ្លួនរូបគាត់ និងបានគ្រៀកផ្ទប់នឹងដី ដោយយកជង្គង់សង្កត់ក របស់គាត់ រយៈពេល៨នាទី កាលពីល្ងាចថ្ងៃចន្ទ នៅក្រុង Minneapolis នៅរដ្ឋ Minnesota ។ ក្រោយមកលោក Floyd បានបាត់បង់ស្មារតី និងក្រោយមកទៀតបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង  ។

យោងតាមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវថា ៖

១.ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានទទួលព័ត៌មានអំពីការខូចខាតធុរៈកិច្ច (Business) និងទ្រព្យសម្បត្តិរបស់បងប្អូនខ្មែរយើងមួយចំនួននៅទីក្រុង Long Beach ដោយបាតុកម្ម ហិង្សា នៅថ្ងៃទី៣១ ចំពោះការខូចខាតនេះ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ។ ស្ថានទូតសូមចូលរួមសំដែងការសោកស្តាយ ហើយមានការព្រួយបារម្ភថាករណីបែបនេះក៏អាចកើតមានផងដែរចំពោះបងប្អូន ខ្មែរយើងនៅតាមទីក្រុងផ្សេងៗទៀត។

២. នៅចំពោះមុខសភាពការណ៍ ដែលកំពុងច្របូកច្របល់ និងហានិភ័យដែលអាចកើតមានពី បាតុកម្មតវ៉ាដែលកំពុងរីករាលដាល និងកាន់តែមានភាពហិង្សា អាមេរិក ស្ថានទូតសូមធ្វើការអំពាវនាវ នៅតាមបណ្តាទីក្រុងនានានៅសហរដ្ឋ ដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់ ដែលកំពុង រស់នៅ/ស្នាក់នៅ/សិក្សានៅសហរដ្ឋអាមេរិក សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុវត្ថិភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិ ដូចខាងក្រោម៖