ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់នាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងរយៈពេល ១ខែ នៃខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២១៨៨លើក បណ្ដាលឲ្យស្លាប់ចំនួន ១១៣នាក់ និង របួសចំនួន ៣៤២នាក់ ។
មូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់មកពីការបើកបរ លើសល្បឿនកំណត់ ៦១លើក ស្លាប់ ៣៩នាក់ មិនគោរពសិទ្ធិ ៤៨លើក ១៩នាក់ មិនប្រកាន់ស្តាំ ២៨លើក ១៥នាក់ វ៉ាជែង ២១លើក ១៥នាក់ បត់ ៣៦លើក ស្លាប់១៣នាក់ ស្រវឹង ៧លើក ស្លាប់៤នាក់ ងងុយ ៤លើក កត្តាផ្លូវ ១លើក កត្តាយានយន្ត ១០លើក ស្លាប់ ៦នាក់ និងអាកាសធាតុ ២លើក ស្លាប់២នាក់ ៕