ភ្នំពេញ៖ តម្លៃប្រេងសាំងចាប់ផ្ដើម ឡើងថ្លៃបណ្ដើរៗហើយ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ប្រេងសាំងធម្មតាមានតម្លៃ ២៧០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ២៥០០រៀល ក្នុងមួយលីត្រ ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ ។

