សម្ដេចតេជោ បន្តអំពាវនាវ ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខ្ពស់ចំពោះជំងឺកូវីដ១៩ ក៏កាចសាហាវ

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បន្តអំពាវនាវ ដល់ប្រជាពលពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩ ព្រោះជំងឺនេះជាជំងឺដ៏កាចសាហាវមិនទាន់មានថ្នាំព្យាបាលឡើយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ សម្ដេចបានថ្លែងថាសូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩  ដ៏កាចសាហាវ  បេីទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ

សម្ដេចបញ្ជាក់បន្ថែមថាមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមេីលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នោះទេ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៥នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៦នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់កំពុងទទួលការព្យាបាល៕