នាយករដ្ឋមន្ត្រី៖ ​​ក្រដាសប្រាក់ប្រភេទ ១$ ២$ ៥$ នៅតែអាចចាយបានធម្មតា ដោយគ្មានការកាត់ទឹកអ្វីឡេីយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $ $ និង៥$ នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា ជាពិសេសអាចចាយដោយសេរី គ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ឧសភានេះថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស អោយបានជ្រាបបន្ថែមលើការប្រកាស របស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយដូចពាក្យចចាមអារាមនោះទេ

សម្ដេចបន្ថែមថា ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាស ជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។

សម្តេចតេជោ គូសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយ ក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់»