ភ្នំពេញ៖ បញ្ចេញប្រតិកម្មតបនឹង សំណើមករាជរដ្ឋាភិបាល ឲ្យផ្អាកឬពន្យាពេលសងបំណុល ធនាគាររយៈពេល៣ខែ សម្រាប់ប្រជាពលរដ្ឋនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឆ្លើយតបវិញថា ខ្ចីគេមិនសងមិនអាចទៅរួចឡើយ ជំពាក់ត្រូវតែសង ប៉ុន្តែអាចសម្របសម្រួល ក្នុងពេលវេលាសមស្រប ដើម្បីគ្នាមានលទ្ធភាពសងបាន។
ក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរងអភិបាល ខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេងសង្កត់ធ្ងន់ថា « ជំពាក់គេ ត្រូវតែសង គ្រាន់តែថា ឥឡូវពន្យារពេលណាមួយសមស្រប ដើម្បីគ្នាមានលទ្ធភាពសង»។
សម្ដេចបន្ដបញ្ជាក់ថាថា «បើខ្ចីគេមិនសង អាហ្នឹងទៅមិនរួចទេ ហើយកន្លែងណាក៏ទៅមិនរួចដែល ហើយបញ្ហានេះ ខ្ញុំចង់បញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយ គឺចាំបាច់យើងត្រូវតាម ដាន គ្រប់គ្រងឲ្យជាប់ជាប្រចាំ ហើយធ្វើបកស្រាយ បំភ្លឺសាធារណៈមតិ ជាពិសេស ប្រជា ពលរដ្ឋឲ្យលោកយល់អំពីបញ្ហានេះ»៕