ស្លាប់ ៣​នាក់ និងរបួស​ ២៩​នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី២៨ ឧសភា​​​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស ​៣​នាក់ ​(​ស្រី​ម្នាក់​) ​បាន​ស្លាប់ និង​របួសធ្ងន់ ​១៦​នាក់ ​(​ស្រី​៩​នាក់​) របួសស្រាល ​១៣​នាក់ ​(​ស្រី​៩​នាក់​) ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៨ ឧសភា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៨​លើក ៕