ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៤១នាក់ និងប្រើប្រាស់ ១៥នាក់ ។
វត្ថុតាងដែលចាប់យក សរុបក្នុងថ្ងៃទី២៨ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ២៤,៩៤ក្រាម និង៥១កញ្ចប់តូច ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤,២៦ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៨៦ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៦៥ក្រាម។ ៦/កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។ ៧/កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,១១ក្រាម។ ៨/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។ ៩/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ១០/តាកែវ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៩កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥០ក្រាម។ ២/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៥៦ក្រាម ៕