កម្ពុជា ជាប្រទេសដ៏សែនអភ័ព្វ ជួបតែការប្រយុទ្ធ គ្នារវាងជាតិសាសន៍ឯង ធ្វើឱ្យខ្ទេចខ្ទាំស្ទើរ គ្មានសល់

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថាម្ពុជាជាប្រទេសដ៏សែនអភ័ព្វមួយដែលជួបតែការប្រយុទ្ធគ្នារវាងជាតិសាសន៍ឯងអស់ពេលរាប់រយឆ្នាំមកហើយ ធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំស្ទើរគ្មានសល់។

សម្ដេច ទៀ បាញ់សរសេរ លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ឧសភា នេះថាកម្ពុជាជាប្រទេសដ៏សែនអភ័ព្វមួយ ដែលជួបតែការប្រយុទ្ធ គ្នារវាងជាតិសាសន៍ឯង អស់ពេលរាប់រយឆ្នាំ មកហើយ ធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំ ស្ទើរគ្មានសល់។ រហូតដល់ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបកម្ពុជាអាចមានលទ្ធភាពបង្រួបបង្រួម គ្រប់កម្លាំងភាគី ឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិ ពេញលេញ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យជូនសង្គមជាតិ។សូមបងប្អូន ជនរួមជាតិទាំងអស់ រួមគ្នាថែរក្សា សុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ អោយបានគង់វង្ស ឋិតថេរចីរកាល ជារៀងរហូត អរគុណ សន្តិភាព