ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំ យុវជន និតកីឡា បានសម្រេចលុបចោលការយកពិន្ទុស្តីពី ការបង្រៀនតាមវិធីសាស្ត្រថ្មី របស់គរុសិស្ស គរុនិស្សិតសម្រាប់ប្រឡងបញ្ចប់ការ បណ្តុះបណ្តាលឆ្នាំសិក្សា២០១៩–២០២០ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី២៨ ឧសភា បានឲ្យដឹងថា ការលុបចោលការយកពិន្ទុនេះ ធ្វើឡើងចំពោះតែវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុសល្យរាជធានីភ្នំពេញ និងបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ។