ព្រឹកនេះគ្មាន អ្នកឆ្លងជំងឺកូវីដ១៩ថ្មី បន្ថែមទៀតឡើយ

0

ភ្នំពេញ៖រហូតដល់ម៉ោង​ ៨:០០ព្រឹក​ ថ្ងៃទី​ ២៩​ ឧសភា​ ២០២០​ យេីងពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ចំនួនសំរាកពេទ្យ២នាក់​ ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ និងស្លាប់គ្មាន​ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​  ។ ល។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​  19457 ស្មេីនឹង​ 1172  ក្នុង១លាននាក់៕