តើលោកអ្នកដឹងទេថា សេវាផ្ទេរកម្មសិទ្ធិ រថយន្តមានតម្លៃប៉ុន្មាន?

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះបានបង្ហាញពីសេវាផ្ទេរកម្មសិទ្ធិរថយន្ត ខណៈតម្លៃទាំងនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ។

ក្រសួងសាធារណការបញ្ជាក់ថា៖

*សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល

-ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)

-ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)

*សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល

-ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)

-ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)

ការផ្ទេរកម្មសិទ្ធិអាចធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅផ្លូវជាសុផារ៉ា ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ 

*បញ្ជាក់តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ៕