ភ្នំពេញ៖ រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ពុំរកឃេីញជំងឺកូវីដ-១៩ថ្មីទេ ចំនួនសរុបកូវីដ-១៩ ចំនួន១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយ ចំនួន១២២ នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុង បន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 19000 ស្មេីនឹង 1144 ក្នុង១លាននាក់៕