ភ្នំពេញ៖ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានសម្ដែងការកោតសរសើរ កម្ពុជាទទួលបានលទ្ធផលល្អ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
ក្នុងជំនួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី២៦ឧសភា លោកPham Binh Minh បានរំលឹកពីទំនាក់ទំនងមិត្តជាប្រពៃណីយូរអង្វែងជាមួយកម្ពុជា និងពង្រឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ។
ជាកិច្ចឆ្លើយតបលោក ឯកអគ្គរាជទូត សម្តែងនូវការរីករាយ ចំពោះការអភិវឌ្ឍន៍ ដ៏ខ្លាំងក្លារបស់វៀតណាម ជាពិសេសតួនាទីជាប្រធានអាស៊ាន UNSC និង AIPA។
លោកទូតបានថ្លែង អំណរគុណលោក ផាម ប៊ិញមិញ ដែលបានជួយកម្ពុជា ផ្តល់សម្ភារ:បរិក្ខាពេទ្យ និងម៉ាស់ពេទ្យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩ និងទទួលយកសំណើជួយដល់និសិ្សតកម្ពុជា ឲ្យវិលត្រឡប់មករៀននៅវៀតណាមវិញ៕