សូមជ្រាប! ម្ចាស់រថយន្តមាន អត្តសញ្ញាណប័ណ្ណខេត្ត មិនអាចធ្វើផ្លាកលេខ ភ្នំពេញបានទេ

0

ភ្នំពេញ៖ ម្ចាស់រថយន្តដែលមាន អត្តសញ្ញាណប័ណ្ណខេត្ត មិនអាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានទេ គឺទាល់តែម្ចាស់រថយន្តនោះ មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ ទើបអាចធ្វើបាន ។

យោងតាមបណ្ដាញសង្គម ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា «ម្ចាស់រថយន្តមាន អត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះ មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ លោកអ្នកត្រូវយក អត្តសញ្ញាណប័ណ្ណរបស់អ្នក ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត» ។

ក្រសួងបញ្ជាក់ថា ម្ចាស់រថយន្តដែលមាន អត្តសញ្ញាណប័ណ្ណខេត្ត មិនអាចធ្វើផ្លាកលេខភ្នំពេញបាន ប៉ុន្តែអាចទិញផ្លាកលេខកម្ពុជាបាន ៕