ភ្នំពេញ ៖នៅវេលាម៉ោង ៤ ទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ លេីកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ ១៨-១៩ ត្រ ង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិ សី មានរថយន្ដ ម៉ាកហុីណូ ពណ៍ស ពាក់ ស្លាក លេខ 3B-8 9 45 សណ្តោងសុឺមុី រម៉ក មួយគ្រឿង ពាក់ ស្លាកលេខ ភ្នំពេញ 4A-3976 ដឹកសឺទែ ប្រេងសាំង ក្រុម ហ៊ុន (SAVIMEX)បេីបរ ដោយ តៃកុងរថយន្ត មិនស្គាល់អត្តសញ្ញាណបាន បុកក្បាលស្ពានអូត្រាវ ។
ផេកហ្វេសប៊ុក ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្រោយ ហេតុការណ៍អ្នកបេីកបរ បានដាក់មេប្រួច ដោយមិនរង់ចាំការនិយាយគ្នានោះទេ ប៉ុន្ដែចៃដន្យសំណាងល្អ មិនបង្កអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុ ស្សនិងអ្នកដទៃ ពិសេសអ្នកបេីកបរ ។
តាមការបញ្ជាក់ ពីសមត្ថកិច្ច នគរបាលចរាចរ ណ៍ស្រុកគងពិសី ថារថយន្ដបង្កគ្រោះថ្នាក់ ខាងលេី ប្រហែល មកពីអ្នកបេីកបរងងុយដេកទេីបបណ្ដាលអោយបាត់ម្ចាស់ការនិងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដា លអោយរេចង្កូតបុកឡេីងស្ពាន។ បច្ចុប្បន្ន រថយន្ត បង្កគ្រោះថ្នាក់ខាងលេីត្រូវ តំ ណា ងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ច ស្ទួចមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក គងពិសី ជាបណ្ដោះអាសន្ន និងរកដំណោះស្រាយសំណងជួសជុលសងការខូច ខាតតាមនីតិវិធី ៕