ថ្ងៃ២៥ ឧសភា ​បង្ក្រាប​បទល្មើស​គ្រឿង ​២៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៥៧​នាក់ 

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៥៧​នាក់ ​(​ស្រី​៤​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន​២៣​ករណី​ ទូទាំងប្រទេស​ នៅ​ថ្ងៃទី​២៥ ឧសភា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៥៧​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣០​នាក់ និង​ប្រើប្រាស់ ២៧​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ ក្នុង​ថ្ងៃទី​២៥ ខែឧសភា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១៧៨,០៨​ក្រាម និង​៤៧​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

​-នគរបាល ១១​អង្គភាព​៖ ១/មន្ទីរ​៖ ជួញដូរ ៣​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៩៣,០៤​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ១២​នាក់ ចាប់យក​Ice ៥៣,៥៥​ក្រាម​។​ ៣/កំពង់ចាម​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៥​នាក់​។​៤/កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១៥,២៣​ក្រាម​។​ ៥/កណ្ដាល​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ៦/ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១៦​កញ្ចប់​តូច​។​ ៧/សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ២,២០​ក្រាម​។​ ៨/ស្ទឹងត្រែង​៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ៧​កញ្ចប់​តូច​។​ ៩/ស្វាយរៀង​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ១០/ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១៤,០៦​ក្រាម​។​ ១១/រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ៥​កញ្ចប់​តូច​។​

-​កងរាជអាវុធហត្ថ ១​អង្គភាព៖​ ១/កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១៩​កញ្ចប់​តូច ៕