ភ្នំពេញ៖ លោកស្រី អាន្នី សុខអាន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបពិភាក្សា និងប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ ០០០ ០០០ (មួយលាន)ដុល្លារអាមេរិក របស់កាកបាទក្រហមកម្ពុជា ជូនក្រុមប្រឹក្សា បរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា , នារសៀលថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២០, នៅទីស្តីការកាកបាទក្រហមកម្ពុជា ។


