ព្រឹកនេះគ្មានអ្នកឆ្លងកូវីដ១៩ថ្មីទេ ខណៈមនុស្សជិត២ម៉ឺននាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងបានឲ្យដឹងថា រហូតដល់ម៉ោង ៩:០០ព្រឹក ថ្ងៃទី ២៦ ឧសភា ២០២០ យេីងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយ ចំនួន១២២ នាក់ និងស្លាប់គ្មាន ខណៈ មនុស្សជិត២ម៉ឺននាក់ត្រូវបានយកសំណាកទៅធ្វើតេស្ត។

នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងបានបញ្ជាក់ តាមហ្វេសប៊ុកថា”រហូតដល់ម៉ោង ៩:០០ព្រឹក ថ្ងៃទី ២៦ ឧសភា ២០២០ យេីងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយ ចំនួន១២២ នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 18392 ស្មេីនឹង 1107 ក្នុង១លាននាក់។