ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីជូនដំណឹង បដិសេធមិនឱ្យសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា ប្រមូលផ្តុំធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា”ការគិតគូរ ការលំបាករកបងប្អូនអាជីវករ ទាំងអស់ រដ្ឋបាលខេត្ត ក៍បានរកដំណោះស្រាយជូន ដោយបានធ្វើលិខិត ផ្លូវការជាលើកទី០២ ជូន អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្តីពីការសំរួលបងប្អូនអាជីវករផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានចេញចូលទៅមើលតូបឥវ៉ាន់របស់ខ្លួនក្នុង ០១លើក ចំនួន ២០នាក់” ។

