ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយបង្ខំឲ្យកូនស្រីបង្កើត អាយុ ៩ឆ្នាំ រួមទាំងក្មួយ ស្រីម្នាក់ទៀត បម្រើតណ្ហារបស់ខ្លួន រហូតបានសម្រេច ២ទៅ ៣ដង ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ករណីចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលបន្តថា ជនសង្ស័យមានឈ្មោះ កាន អូនទូច ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ។ ចំណែកក្មេងស្រី រងគ្រោះមាន ២នាក់ ទី១.មានអាយុ ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស (ត្រូវជាកូនបង្កើត របស់ជនសង្ស័យ) ទី២.អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស (ត្រូវជាក្មួយបង្កើតរ បស់ជនសង្ស័យ) ។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះ មានទីលំនៅ ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
កន្លងមក ខណៈជនសង្ស័យ នៅផ្ទះជាមួយកូន និងក្មួយហើយ គ្រប់គ្នាចេញទៅធ្វើការអស់ ជនសង្ស័យធ្លាប់បានបង្ខំ លួងលោមកូនស្រី និងក្មួយ របស់ខ្លួនអោយបៀម ប្រដាប់ភេទរបស់ខ្លួនចំនួន ២ទៅ៣ដងមកហើយ ។ លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប ឃើញក្មួយស្រីមានសភាពមិនប្រក្រតី ក៏ចាប់ផ្ដើមសួរនាំ រហូតក្មេងស្រីរងគ្រោះ បានរៀបរាប់ពីដំណើររឿងទាំងនេះ ដល់ ស្ត្រីឈ្មោះ ស្ដើង លាប រហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី ទើបឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីង បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកអំបិលតែម្ដង ។
ក្រោយពីបានទទួលពាក្យបណ្ដឹង ភ្លាមនោះកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលព្រែអំបិល បានធ្វើការកោះហៅ ជនសង្ស័យមកធ្វើការសាកសួរ ដោយជនសង្ស័យឈ្មោះ កាន អូនទូច បានសារភាពថា ខ្លួនពិតជាបានបង្ខំឲ្យក្មួយ បៀមប្រដាប់ភេទ របស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ចំណែក កូនរបស់ខ្លួនវិញ ជនសង្ស័យពុំដែលបង្ខំទេ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕