ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ជូនដំណឹង ទៅដល់ម្ចាស់អាជីវកម្ម ស្ថាប័នឯកជន ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យរួសរាន់បង់ថ្លៃសំរាម បើមិនដូច្នោះទេនឹងត្រូវ បញ្ចេញឈ្មោះ ជាសាធារណៈ តាមបណ្ដាញសង្គមនិងប្រព័ន្ធ ផ្សព្វផ្សាយ ខណៈអ្នកបានបង់ថ្លៃសំរាម មានច្រើនជាងអ្នកមិនព្រមបង់។
