រាជរដ្ឋាភិបាល បញ្ជាមន្រ្តីមូលដ្ឋាន កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រឲ្យច្បាស់លាស់ ដើម្បីឧបត្ថម្ភសាច់ប្រាក់ 

0

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមការងារ ចុះមូលដ្ឋាន រាជធានី-ខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន រក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី នូវប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលអាជ្ញាធរ ភូមិ ឃុំ សង្កាត់ សម្រេចជ្រើសរើស បញ្ជូលក្នុងទិន្ន ន័យគ្រួសារក្រីក្រ និងទទួលបណ្ណសមធម៌សម្រាប់ ទទួលការឧបត្ថម្ភសាច់ប្រាក់។

យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្ដរាគមន៍ជាបន្ទាន់ដល់ប្រជាជន កម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រ និងគ្រួសារទទួលរង ប៉ះពាល់ខ្លាំងជាងគេ។

រាជរដ្ឋាភិបាល បានសម្រេចជាគោការណ៍ ឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រដែលមាន បណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលនិន្នន័យ និង គ្រួសារខ្លះទៀត ដែលទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូល ធ្លាក់ខ្លួនក្រីក្រ ដោយសារ ជំងឺកូវីដ-១៩។

ដើម្បីធានាសម្រេចឲ្យបាន លទ្ធផលដូចបានគ្រោងទុក តាមកាលបរិច្ឆេទដែលបានកំណត់ ខាងលើជាពិសេស ជៀសវាងបាននូវភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ លើដំណើរការកំណត់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ រាជរដ្ឋាភិបាល អំពាវនាវឲ្យ ប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជ ធានី-ខេត្ត សហកាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សា បានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេល ដែលអាជ្ញាធរ ភូមិ ឃុំ សង្កាត់ បានសម្រេចជ្រើសរើសបញ្ជូលក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួ លបាននូវបណ្ណសមធម៌សម្រាប់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្តនាពេ ល ខាងមុខឆាប់ៗនេះ៕