នៅព្រឹកនេះ ពុំមានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ថ្មីឡើយ

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងថា រហូតដល់ម៉ោង  ៨:៣០ព្រឹក  ថ្ងៃទី  ២៥ ឧសភា  ២០២០  យេីងពុំរកឃេីញជំងឺកូវីដ-១៩  ថ្មីទេ  ចំនួនសរុបកូវីដ-១៩  ១២៤នាក់ដដែល  ចំនួនសំរាកពេទ្យ២នាក់  ជាសះស្បេីយហេីយ ចំនួន១២២ នាក់  និងស្លាប់គ្មាន  ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឲ្យដឹងបន្ថែមថា ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច  សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ  ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត  ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍  ពិធីជប់លៀង  ការចាក់ធុងបាសរាំ   ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត  ដូចជាអង្គុយគម្លាតពីគ្នា  ឈររងចាំគម្លាតពីគ្នា  ឈរជជែកគ្នាគម្លាតពីគ្នា  ។ ល។

សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី  ២៧  មករា  ២០២០  ៕