ភ្នំពេញ៖ នេះជាដំណឹងដ៏គួរឲ្យ សោកស្ដាយបំផុតមួយ ដែល ប៉ាក់ម៉ៃ ជាដំរីមួយក្បាលក្នុងចំណោម ដំរី៤ក្បាលកំពុងស្ថិតនៅក្នុងការគាំពារ ថែរក្សា និងអភិរក្សដោយ គម្រោងមូលនិធិរបស់សមាគមអៃរ៉ាវត្តា ក្នុងខេត្តរតនគិរី បានបាត់បង់ជីវិតហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
បើតាមក្រសួងបរិស្ថាន ការបាត់បង់សត្វដំរីប៉ាក់ម៉ៃ គឺជាការបាត់បង់សត្វដំរី ជាប្រភេទសត្វកម្រនៅកម្ពុជា។
នៅកម្ពុជាដំរី អាស៊ី មានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់ នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈ ចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាល អំណោយផលដល់ការរស់នៅ របស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។
ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រក របស់វា ក្នុងសកលលោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទ ជិត ផុតពូជនៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ៕