កំពុងបណ្តើរគ្នាសុខៗ ស្រាប់តែរន្ទះកំណាច ប្រល័យយ៉ាងព្រៃផ្សៃ

0

ភ្នំពេញ៖ រលឹមស្រិចៗរន្ទះបាញ់សត្វគោងាប់ ៦ក្បាលដែលកំពុងបណ្តើរគ្នាសុីស្មៅនៅចំណុចកោះយ៉ា ក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពី វេលាម៉ោង១២ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សត្វគោដែលត្រូវរន្ទះបាញ់ នោះមានឈ្មោះ គង់ ហុង ភេទប្រុសអាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕