ដំណឹងល្អ! កម្ពុជាមិនទាន់មាន អ្នកឆ្លងជំងឺកូវីដ១៩ថ្មី នោះទេគិតត្រឹមព្រឹកនេះ

0

ភ្នំពេញ៖ ឆ្លើយតបជាមួយសំណួរ របស់អ្នកសារព័ត៌មាននិងសាធារណជន លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ឧសភានេះ ក្រសួងមិនមានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេខណៈ ពាក់ព័ន្ធទៅនឹងរកណី ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (គាត់មានស្ថានភាពធម្មតា) ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ហើយ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន១២២នាក់ ខណៈអ្នកឆ្លង ២នាក់ថ្មីទៀត ដែលទើបរកឃើញកំពុងសម្រាកព្យាបាល៕